khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំការងារប្រចាំខែមករា ឆ្នាំ២០២២ ជាមួយលោកជំទាវទូច សារ៉ុម រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារពង្រឹងសាសនា រាជធានីភ្នំពេញ តាមប្រព័ន្នប្រព័ន្ធ Zoom
     
    ចែករំលែក ៖

    ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំការងារប្រចាំខែមករា ឆ្នាំ២០២២ ជាមួយលោកជំទាវទូច សារ៉ុម រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារពង្រឹងសាសនា រាជធានីភ្នំពេញ តាមប្រព័ន្នប្រព័ន្ធ Zoom។ ក្រោយពីបានស្តាប់របាយការណ៍សកម្មភាពយ៉ាងសកម្មរបស់ក្រុមការងារព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រីស្ទសាសនា ព្រមទាំងក្រុមការងារសាសនាតាមខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ រួចមក អង្គប្រជុំ បានឯកភាពកំណត់ទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ ដោយត្រូវយកចិត្តទុកដាក់បំពេញការងារជំនាញ ដើម្បីធានាបាននូវសុខដុមរមនីយកម្មព្រះសាសនា គឺត្រូវដំណើរការឱ្យបានព្រមគ្នានឹងការបន្តគោរពវិធានសុខាភិបាល ៣កុំ៣ការពារ និងបន្តលើកទឹកចិត្តការចូលរួមចាក់វ៉ាក់សាំងដូសជម្រុញបង្គ្រប់ថែមទៀត។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ